ឯកឧត្តម កត្តា អ៊ន បានអញ្ជើញចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាពិនិត្យលទ្ធផល នៃការអនុវ ត្តអនុសាសន៍យូភីអ (UPR) ជុំទី៣

ឯកឧត្តម កត្តា អ៊ន បានអញ្ជើញចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាពិនិត្យលទ្ធផល នៃការអនុវ  ត្តអនុសាសន៍យូភីអ (UPR) ជុំទី៣ ឯកឧត្តម កត្តា អ៊ន បានអញ្ជើញចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាពិនិត្យលទ្ធផល នៃការអនុវ ត្តអនុសាសន៍យូភីអ (UPR) ជុំទី៣

ដោយមានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២៣ ឯកឧត្តមកត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាពិនិត្យលទ្ធផល នៃការអនុវ

ត្តអនុសាសន៍យូភីអ (UPR) ជុំទី៣ របស់ប្រទេសកម្ពុជា តាមការអញ្ជើញរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា “ម.ស.ម.ក” ។
សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ក្នុងគោលបំណង:
-ផ្តល់វេទិកាដល់តំណាងអង្គការសង្គមស៊ីវិលតាមវិស័យ ចូលរួម ពិភាក្សា និងឆ្លុះបញ្ចាំងលើលទ្ធផលនៃការតស៊ូមតិក្នុងដំណើរការពិនិត្យជាសកលតាមកាលកំណត់យូភីអជុំទី៣
-ពិនិត្យផ្ទៀងផ្ទាត់លើលទ្ធផលនៃការអនុវត្តអនុសាសន៍យូភីអតាមវិស័យ
-បង្កើតផែនការ ព្រមទាំងកំណត់បញ្ហាអាទិភាពពាក់ព័ន្ធនឹងអនុសាសន៍ថ្មីៗសម្រាប់ត្រៀមចូលរួមក្នុងដំណើរការយូភីអ ជុំទី៤ បន្ទាប់។
នៅក្នុងកម្មវិធីនោះ ឯកឧត្តម កត្តា អ៊ន បានធ្វើបទបង្ហាញអំពីរបាយការណ៍ UPR ជុំទី៣ របាយការណ៍ UPR ពាក់កណ្តាលអាណត្តិ បញ្ហាប្រឈមនៃការរីករាលដាលនៃជម្ងឺ Covid-19 ជាសកល ដែលធ្វើឱ្យក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ត្រូវគោរពវិធានការសុខាភិបាល ដែលធ្វើឱ្យការអនុវត្តសកម្មភាពការងារជួបប្រទះនូវការលំបាក និងត្រូវការពេលវេលាសម្រាប់ការអនុវត្តបន្តទៀត ។
ឯកឧត្តម ក៏បានលើកឡើងអំពីផែនការសកម្មភាពបន្ត ដោយធ្វើការពង្រឹងពង្រីកការអនុវត្តតាមផែនការសកម្មភាពជាតិ ផែនការសកម្មភាពរបស់ក្រសួង ស្ថាប័ន និងតួនាទីភារកិច្ចរបស់ក្រសួងស្ថាប័ន ឱ្យមានតម្លាភាពនិងប្រសិទ្ធភាព៕

អត្ថបទទាក់ទង