ឯកឧត្តម អ៊ិត រ៉ាឌីបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនៃក្រុមការងារដឹកនាំសរសេររបាយការណ៍

ឯកឧត្តម អ៊ិត រ៉ាឌីបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនៃក្រុមការងារដឹកនាំសរសេររបាយការណ៍ ឯកឧត្តម អ៊ិត រ៉ាឌីបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនៃក្រុមការងារដឹកនាំសរសេររបាយការណ៍
នាព្រឹកថ្ងៃ ពុធ ៤កើត ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣ នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនៃក្រុមការងារដឹកនាំសរសេររបាយការណ៍ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាជូនអង្គការសហប្រជាជាតិ។
កិច្ចប្រជុំនេះបានពិនិត្យពិភាក្សា ទៅលើរបាយការណ៍ចំនួនពីរគឺ:
១-ការរៀបចំសរសេររបាយការណ៍ពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់កម្ពុជា
២-ការឆ្លើយតបនឹងបញ្ជីបញ្ហា (List of Issues) នៃរបាយការណ៍ជាតិលើកដំបូងរបស់កម្ពុជា ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ៕

អត្ថបទទាក់ទង