ឯកឧត្តម ផៃ ហេង បានចូលរួមក្នុងវេទិកា ទិវាប្រជាជនពិភពលោកលើកទី៣៤

ឯកឧត្តម ផៃ ហេង បានចូលរួមក្នុងវេទិកា ទិវាប្រជាជនពិភពលោកលើកទី៣៤ ឯកឧត្តម ផៃ ហេង បានចូលរួមក្នុងវេទិកា ទិវាប្រជាជនពិភពលោកលើកទី៣៤
នៅព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ផៃ ហេង ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងវេទិកា ទិវាប្រជាជនពិភពលោកលើកទី៣៤ ក្រោមប្រធានបទ «ការបញ្ចេញអានុភាព នៃសមភាពយេនឌ័រ ៖ ការជ្រោងឡើងនូវសម្លេងស្រ្តី និងក្មេងស្រីដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង» ក្រោមអធិបីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការ។
វេទិកានេះរៀបចំឡើងដោយក្រសួងផែនការ សហការជាមួយអង្គការ UNFPA ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកង្វល់ទាក់ទងនឹងកំណើនប្រជាជន និងបញ្ហាប្រជាជននិងអភិវឌ្ឍន៍ និងចាត់ទុក «ប្រជាជនជាមធ្យោបាយនៃការអភិវឌ្ឍផង និងគោលដៅចុងក្រោយនៃការអភិវឌ្ឍផង»។ វេទិកានេះក៏មានគោលដៅរំលេចពីតម្រូវការជំរុញសមភាពយេនឌ័រ ដើម្បីជួយសម្រចក្តីសុបិនរបស់មនុស្សទាំង៨ ប៊ីលាននាក់នៅក្នុងពិភពលោក តាមរយៈការស្តាប់សម្លេងរបស់ស្ត្រី និងក្មេងស្រី និងអ្នកខ្វះខាតដទៃទៀត ព្រមទាំងធ្វើការការណែនាំអំពីច្បាប់និងគោលនយោបាយដែលអាចឱ្យគេអនុវត្តសិទ្ធិ និងជម្រើសរបស់ពួកគេ៕

អត្ថបទទាក់ទង