ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករ១៥០ គីឡូក្រាម ទៅប្រគល់ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ
ដោយមានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព. ស ២៥៦៧ ត្រូវថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការនាំយកអង្គរទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារនាពេលនេះ គឺឆ្លើយតបទៅតាមការសន្យារបស់ ឯកឧត្តម កែវ រ៉េមី ក្នុងការផ្ដល់នូវអង្ករជូនសមាគមជារៀងរាល់ខែ ដើម្បីជួយសម្រាលបន្ទុកក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រាទាំងអស់នៅក្នុងសមាគម៕