លោកជំទាវ អ៊ុច និពន្ធ បានអញ្ញើញចូលរួមសកម្មភាពចំនួនបីរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

លោកជំទាវ អ៊ុច និពន្ធ បានអញ្ញើញចូលរួមសកម្មភាពចំនួនបីរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) លោកជំទាវ អ៊ុច និពន្ធ បានអញ្ញើញចូលរួមសកម្មភាពចំនួនបីរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)
លោកជំទាវ អ៊ុច និពន្ធ សមាជិកគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំអាយឆា បានអញ្ញើញចូលរួមសកម្មភាពចំនួនបីរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ដែលបានប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសស្វ៊ីស ប្រទេសប៊ែលហ្សិក និងប្រទេសបារាំង៖
១.កិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្ស រវាងអាយឆានិងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
២.ដំណើរទស្សនកិច្ចផ្លូវការរបស់អាយឆានៅប្រទេសស្វ៊ីស ដែលរៀបចំដោយក្រសួងការបរទេសសហព័ន្ធស្វ៊ីស ចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី២ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ និងទីក្រុងបឺន ប្រទសស្វ៊ីស
៣.កិច្ចសន្ទនាគោលនយោបាយអាស៊ាន-សហភាពអឺរ៉ុបស្តីពីសិទ្ធិមនុស្ស លើកទី៥ ចាប់ពីថ្ងៃទី២-៦ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៊្រុចស៊ែល ប្រទេសប៊ែលហ្សិក និងទីក្រុងស្ត្រាសប៊ួក ប្រទេសបារាំង៕

អត្ថបទទាក់ទង