ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងកម្មវិធីមួយម៉ឺនអាល័យ លើកទី៧
ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមួយម៉ឺនអាល័យ លើកទី៧ ដែលកម្មវិធីនេះរៀបចំដោយក្រុមព្រះសូរិយា ប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
កម្មវិធីមួយម៉ឺនអាល័យ លើកទី៧ ធ្វើឡើងក្រោមប្រធានបទអបអរសាទរខួបទី៧០ ទិវាបុណ្យឯករាជ្យជាតិ និង «ថ្វាយព្រះរាជអាល័យក្នុងខួប ១១ ព្រះវស្សានៃការយាងសោយព្រះទិវង្គត និង ១០១ ព្រះវស្សានៃព្រះរាជសម្ភពរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតន:កោដ្ឋ» ។
នេះជាលើកទី៣ហើយដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធី១ម៉ឺនអាល័យដែលរៀបចំដោយក្រុមព្រះសូរិយា៕