ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយកនូវថវិកា ចំនួន ៧០០០ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី ៥ (ក្បែរវត្តភ្នំ)

ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយកនូវថវិកា ចំនួន ៧០០០ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី ៥ (ក្បែរវត្តភ្នំ) ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយកនូវថវិកា ចំនួន ៧០០០ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី ៥ (ក្បែរវត្តភ្នំ)

ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញនាំយកនូវថវិកា ចំនួន ៧០០០$ (ប្រាំពីរពាន់ដុល្លារ អាមេរិក ) ដែលជាថវិការរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជ មេធាវិស្ម័គ្រចិត្ត ព្រមទាំងក្រុមគ្រួសារ មិត្តភក្តិរបស់លោកអៀ សេងហុង ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី ៥ (ក្បែរវត្តភ្នំ)។ ព្រឹកថ្ងៃ សៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផាទី៥ ផងដែរ។
ឯកឧត្ដម បានសម្ដែងនូវការកោតសរសើរជូនចំពោះ លោក វេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងជាបិតាសង្រ្គោះកុមារកម្ពុជា។ ឯកឧត្តមប្រធានសូមកោតសរសើរផងដែរ ចំពោះលោកសាស្រ្តាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដោយមិនគិតពីការហត់នឿយ ក្នុងការមើលថែទាំកុមារទាំងអស់ដែលមកទទួលការពិនិត្យ ព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មេធាវីស្ម័គ្រចិត្ត នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមគ្រួសារ និងមិត្តភ័ក្តិ របស់លោក ដែលបានចូលរួមចំណែកទាំងអស់គ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ។
សូមរំលឹកផងដែរថា នេះជាលើកទី៣ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្ដម ប្រធានមានប្រសាសន៍ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តចូលរួមជាមួយ មន្ទីរពេទ្យគន្ធបុប្ផាក្នុងបេសកកម្មជួយសង្គ្រោះកុមារកម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕

អត្ថបទទាក់ទង