លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយអំពី«សិទ្ធិមនុស្ស និងច្បាប់» ដល់ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងធ្នង់

លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយអំពី«សិទ្ធិមនុស្ស និងច្បាប់» ដល់ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងធ្នង់ លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយអំពី«សិទ្ធិមនុស្ស និងច្បាប់» ដល់ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងធ្នង់
រាជធានីភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់តំណាងសហគមន៍ប្រជាពលរដ្ឋ ចំនួន៣២នាក់ ស្រីចំនួន១១នាក់ នៅសាលាបុណ្យសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកចៅសង្កាត់ ចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង