ការគាំទ្រផលិតផលខ្មែរគឺផ្តើមចេញពីយើងទាំងអស់គ្នា

ការគាំទ្រផលិតផលខ្មែរគឺផ្តើមចេញពីយើងទាំងអស់គ្នា ការគាំទ្រផលិតផលខ្មែរគឺផ្តើមចេញពីយើងទាំងអស់គ្នា
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតី ក្នុងកម្មវិធីជិះស៊ីក្លូដើម្បីគាំទ្រទេសចរណ៍និងការជំរុញការគាំទ្រផលិតផលក្នុងស្រុកនិងសំណេះសំណាលជាមួយពូៗ តាៗស៊ីក្លូ ផលិតករ សិប្បករ សេវាករ អាជីវករដែលជាសមាជិក សមាជិកាសមាគម នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលមានការចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំង សមាជិក និងសមាជិក សមាជិកាសមាគម នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ នារសៀលថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តភ្នំ ។ នាឱកាសនោះឯកឧត្តម បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ដល់ឯកឧត្តម ស្វាយ សុណ្ណារិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលបានរៀបចំកម្មវិធីនេះ ដែលបានជួយដល់ពូៗ តាៗស៊ីក្លូ ផលិតករ សិប្បករ សេវាករ អាជីវករ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា កម្មវិធីនេះបានបង្កប់នូវគោលបំណង ធំៗចំនួន៣ គឺ គាំទ្រ និងនាំគ្នាប្រើប្រាស់ផលិតផលខ្មែរ ទាក់ទាញទេសចរណ៍ និងផ្តល់ការងារ និងអភិរក្សសុីក្លូ៕

អត្ថបទទាក់ទង