ឯកឧត្តម លឹម រតនៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦

ឯកឧត្តម លឹម រតនៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦ ឯកឧត្តម លឹម រតនៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦
នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លឹម រតនៈ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង​ជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការ។
កិច្ចប្រជុំបានរាយការណ៍នូវរបាយការណ៍នៃសកម្មភាពការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ និងធ្វើការបូកសរុបលទ្ធផលការងារជារួមចាប់តាំងពីថ្ងៃចាប់ផ្ដើមនៃតួនាទីនិងភារកិច្ចពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មក ព្រមទាំងលើកឡើងពីបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្វះខាត និងសំណូមពរផងដែរ។
ឯកឧត្តម លឹម រតនៈ បានធ្វើការកោតសរសើរ និង​វាយតម្លៃខ្ពស់ ព្រមជាមួយនឹងការថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ប្រកបដោយសាមគ្គីភាពនិង​ការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជោគជ័យដ៏ធំធេង និងមានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិផងដែរ៕

អត្ថបទទាក់ទង