ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារភៀសសឹក ដែលបានមកស្នាក់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារភៀសសឹក ដែលបានមកស្នាក់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារភៀសសឹក ដែលបានមកស្នាក់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារភៀសសឹក ដែលមកស្នាក់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន១៨១គ្រួសារ ប្រមាណជិត ៦០០នាក់ ដែលក្នុងនោះរួមមានទាំងកុមារ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ នៅតាមបណ្តាភូមិសាស្ត្រនានា ក្នុងស្រុកគាស់ក្រឡ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនភៀសសឹកទាំងអស់។
ឯកឧត្តមក៏បានជម្រាបជូនពីល្បិចកលដ៏ពិសពុលនិងអាក្រក់បំផុតរបស់ភាគីថៃ ដែលតែងតែឈ្លានពាន និងប៉ុនប៉ងយាយីបង្កសង្គ្រាមជាមួយកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវមនោសញ្ចេតនាដឹងគុណ និងសូមកោតសរសើរនូវវីរភាព និងស្មារតីដ៏អង់អាចរបស់កងទ័ពជួរមុខដែលបានតស៊ូ ពលី លះបង់ ដើម្បីការពារទឹកដីកម្ពុជាពីពួកខ្មាំងសត្រូវ។ ជាក់ស្ដែង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចូលរួមជាមួយរាជរដ្ឋាភិបាល ហើយតែងតែនៅជាប់ជានិច្ចជាមួយកងទ័ពជួរមុខ ចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះតាមបណ្ដោយព្រំដែន ដោយបងប្អូនកងទ័ពតស៊ូប្រយុទ្ធដោយប្រើសព្វាវុធ ហើយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតស៊ូតាមផ្លូវច្បាប់ ដោយដាក់ពាក្យបណ្តឹងតាមរយៈយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ យន្តការថ្នាក់តំបន់ និងស្ថាប័នសិទ្ធិមនុស្សឯករាជ្យ អំពីការរំលោភបំពានរបស់ថៃទៅលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងជំរុញឱ្យភាគីថៃគោរពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា សង្រ្គាមលើកនេះ បានបង្ហាញនិងឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស និងបង្ហាញពីទឹកចិត្តស្រឡាញ់គាំទ្រកងទ័ព។ បន្ថែមលើនេះ ឯកឧត្តមបានស្នើសុំឱ្យបងប្អូនត្រូវបន្តជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការការពារប្រជាពលរដ្ឋ និងបូរណភាពទឹកដីកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដីដែលបានផ្តល់ការយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់ជនភៀសសឹក ព្រមទាំង ឯកឧត្តមប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ បាននាំយកថវិកាមួយចំនួន ជូនដល់បងប្អូនជនភៀសសឹកផងដែរ៕

អត្ថបទទាក់ទង