ក្រុមការងារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
ក្រុមការងារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិក គ.ស.ម.ក. បានចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ស្ថិតឃុំរីករាយ និងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២៦ ក្រុមការងារបានអញ្ជើញទៅជួបជាមួយ ប្រជាពលរដ្ឋ ចំនួន៤ភូមិ ស្ថិតក្នុងឃុំ រីករាយ ដែលជាសាមីបណ្តឹង ដើម្បីសាកសួរព័ត៌មាន រហូតថ្ងៃទី ៣០ ខែ ខែឆ្នាំដដែល ក្រុមការងារបានបន្តជួប ប្រជាពលរដ្ឋចំនួន ២ភូមិទៀត ដែលស្ថិតនៅក្នុងឃុំ រួសរាន់ អំពីវិវាទដីធ្លី រវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនមួយ បន្ទាប់មក ក្រុមការងារក៏បានបន្តជួបជាមួយមេឃុំទាំងពីរ និងបន្តជួបជាមួយលោកប្រធានរដ្ឋបាលស្រុករវៀង ដើម្បីសុំការបំភ្លឺបន្ថែមលើករណីវិវាទ រវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនមួយនេះ៕







