ក្រុមការងារ និងមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសម្របសម្រួល និងទទួលយកសេចក្តីជូនដំណឹងពីការបិទស៊ើប ដីកាដំណោះស្រាយ និងដីកាសន្និដ្ឋានស្ថាពរ នៅតុលាការខេត្តតាកែវ
ក្រុមការងារ និងមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសម្របសម្រួល និងទទួលយកសេចក្តីជូនដំណឹងពីការបិទស៊ើប ដីកាដំណោះស្រាយ និងដីកាសន្និដ្ឋានស្ថាពរ នៅតុលាការខេត្តតាកែវ
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) នៅថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៦ បានចាត់ ឯកឧត្តម ជូ ហេង តំណាង លោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកា ដឹកនាំក្រុមការងារនិងមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក ចុះធ្វើការសម្របសម្រួល នៅតុលាការខេត្តតាកែវ ដើម្បីទទួលយក សេចក្តីជូនដំណឹងស្តីពីការបិទការស៊ើបសួរ ដីកាដំណោះស្រាយ (បញ្ជូនទៅជំនុំជម្រះ) និងដីកាសន្និដ្ឋានស្ថាពរ ស្របតាមនីតិវិធីច្បាប់ជាធរមាន ក្នុងការការពារដល់ជនរងគ្រោះជាអនីតិជន តាមរយៈការស្នើសុំពីឪពុកម្តាយជនរងគ្រោះ នៅ ឃុំរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។






