ឯកឧត្ដម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) ដោយឆ្លើយតបទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ក្រុមការងារ គ.ស.ម.ក. ដឹកនាំដោយឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិក គ.ស.ម.ក. បានចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ស្ថិតនៅនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃ ច័ន្ទ៦កើត ខែ មាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២៥។ ក្រុមការងារបានជួបជាមួយប្រជាពលរដ្ឋដែលជាសាមីបណ្ដឹង ដើម្បីសុំការបំភ្លឺបន្ថែមលើករណីទំនាស់ដីធ្លីដែលស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្រុមការងារក៏បានបន្តដំណើរទៅសុំការបំភ្លឺពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ផងដែរ៕















