ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអំណោយអង្កររបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ

ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពជា(គ.ស.ម.ក.) បានចាត់ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក. និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត ឱ្យនាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលមានទីតាំងស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែលបានផ្ដល់ការជួយឧបត្ថម្ភនូវអង្ករជាប្រចាំខែ សម្រាប់ជាការចែករំលែកនិងជួយសម្រាលបន្ទុកក្នុងការចិញ្ចឹមថែទាំកុមារកំព្រានិងទីទ័លក្រទាំងអស់នៅក្នុងសមាគម៕