លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្សនិងច្បាប់» នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង

លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្សនិងច្បាប់» នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្សនិងច្បាប់» នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក. និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្សនិងច្បាប់» ដល់សិស្សានុសិស្ស ចំនួន១២៨នាក់ នៅសាលប្រជុំនៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ នៅព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង