ឯកឧត្តម អ៊ុំ ណារិន្ទបានដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់”

ឯកឧត្តម អ៊ុំ ណារិន្ទបានដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់” ឯកឧត្តម អ៊ុំ ណារិន្ទបានដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់”
នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ ណារិន្ទ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់” ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យទឹកល្អក់ រាជធានីភ្នំពេញ។ ការចុះអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់ប្អូនៗជាសិស្សានុសិស្ស ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា និងកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមទាំងច្បាប់ជាតិដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សផងដែរ។ គួររំលឹកថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងតែចុះធ្វើការអប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្សជាប្រចាំ ជូនដល់ប្រជាពលរដ្ឋ មន្ត្រី កងកម្លាំង សិស្ស និង គរុសិស្ស នៅតាមគ្រប់បណ្ដារាជធានី ខេត្តទូទាំងប្រទេស។
ក្នុងឱកាសនោះ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទទួលការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕

អត្ថបទទាក់ទង