ក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះសម្របសម្រួលយកកុមារ២នាក់

ក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះសម្របសម្រួលយកកុមារ២នាក់ ក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះសម្របសម្រួលយកកុមារ២នាក់

ក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ នៅថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំ រោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ ឯកឧត្តម ស៉ិន ប៊ុនធឿន សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារ ចុះសម្របសម្រួលយកកុមារ២នាក់ពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា មកជួបម្តាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីឲ្យពួកគាត់ទទួលបាន នូវភាពកក់ក្តៅ រវាងម្តាយនិងកូន ដូចកុមារ ដ៏ទៃទៀតដែរ។
សូមបញ្ជាក់ជូនថា នេះជាលើកទី១៣ ហើយដែលគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ជាមួយមណ្ឌលអប់រំកែប្រែទី២ (ម២)បានសហការណ៍យ៉ាងល្អ ក្នុងការនាំយកកុមារមកជួបម្តាយ ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខាងលើនេះ។ ឆ្លៀតឱកាសនោះក្រុមការងារបានចូលទៅចាក់សោប្រអប់បណ្តឹង របស់ គ.ស.ម.ក ផងដែរ ៕

អត្ថបទទាក់ទង