ឯកឧត្ដម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ

ឯកឧត្ដម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ឯកឧត្ដម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ
ស្ទឹងហាវ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) ដោយឆ្លើយតបទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិក គ.ស.ម.ក. បានចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥។ ក្រុមការងារបានអញ្ជើញទៅពិនិត្យដល់ទីតាំងទំនាស់ និងជួបជាមួយអតីតមេឃុំ លោកជំទប់ឃុំទី២ និងសាមីបណ្ដឹង ដើម្បីសុំការបំភ្លឺបន្ថែមលើករណីវិវាទដីនេះ ៕

អត្ថបទទាក់ទង