ឯកឧត្តម ប៊ុត ផល្លា នាំយកអង្ករចំនួន ១៥០គីឡូក្រាម ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ឯកឧត្តម ប៊ុត ផល្លា នាំយកអង្ករចំនួន ១៥០គីឡូក្រាម ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ឯកឧត្តម ប៊ុត ផល្លា នាំយកអង្ករចំនួន ១៥០គីឡូក្រាម ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ដោយមានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀល ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ​ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក. និងជាប្រធាននាយកដ្ឋានស៊ើបអង្កត  បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការ​នាំយកអង្ករទៅជូនសមាគមនេះ គឺជាការជួយឧបត្ថម្ភ​ជាប្រចាំខែ​ ដែលជាទឹកចិត្តគិតគូររបស់ឯកឧត្តម កែវ​ រ៉េមី ដើម្បីជាការចូលរួមចំណែកចែករំលែកជួយដល់កុមារកំព្រាក្រីក្រនិងមនុស្សចាស់ដែលកំពុងស្នាក់នៅក្នុងសមាគម៕

អត្ថបទទាក់ទង