គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកំពង់ធំ
នៅថ្ងៃចន្ទ ៤ កើត ខែ ជេស្ឋ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារ ដឹកនាំដោយ ឯកឧត្តម រាជ សម្រេច សមាជិក គ.ស.ម.ក ចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកំពង់ធំ ដោយបានជួបជាមួយឧត្តមអគ្គានុរក្សលេខ ២ កែ ប៊ុនហួ ប្រធានពន្ធនាគារ អនុប្រធាន ប្រធានការិយាល័យជំនាញ ដើម្បីប្រាប់ពីគោលបំណងរបស់ក្រុមការងារ និងស្តាប់សេចក្តីរាយការណ៍ពីស្ថានភាព ការគ្រប់គ្រង ព្រមទាំងព័ត៌មាននានា ជាពិសេសការស្នាក់នៅរបស់ជនជាប់ឃុំ បន្ទាប់មកក្រុមការងារក៏បានដើរពិនិត្យមើល តាមបន្ទប់ឃុំនីមួយៗ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបាននាំយកថ្នាំពេទ្យចំនួន១៣មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ទុកជូនពន្ធនាគារសំរាប់ប្រើប្រាស់ផងដែរ៕






