ឯកឧត្ដម ជូ ហេង ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារកោះកុង
នៅថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ជូ ហេង សមាជិក និងជាអគ្គនាយករង តំណាងលោកជំទាវ ឆាំ ម៉ារី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារកោះកុង។