ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយប្រចាំខែដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ

នៅថ្ងៃអង្គារ ៣រោច ខែ ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី ១២ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង៣ និង៣០នាទី រសៀល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយិកា ត្រូវបានចាត់ឱ្យនាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង ៣បេ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសំលៀកបំពាក់ សម្ភារៈប្រើប្រាស់ សំរាប់កុមារផងដែរ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នេះជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាការជួយឧបត្ថម្ភជាប្រចាំសម្រាប់សមាគមនេះ៕


