ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣ និង៣០នាទីដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងរបស់លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយិកា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ចំពោះការជួយឧបត្ថម្ភនេះគឺជាការជួយជាប្រចាំ៕





