ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករទៅប្រគល់ជូន ដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ
នៅថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៣ និង ៣០ នាទី រសៀល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កត បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូន ដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕ នេះជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ចំពោះការជួយឧបត្ថម្ភនេះគឺជាការជួយជាប្រចាំ៕