ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការសម្របសម្រួលនាំយកកុមារពីររូបពីអង្គការបានមកជួបនិងស្នាក់នៅជាមួយម្តាយ និងចាក់សោប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែទី២ (ម២)
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការសម្របសម្រួលនាំយកកុមារពីររូបពីអង្គការបានមកជួបនិងស្នាក់នៅជាមួយម្តាយ និងចាក់សោប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែទី២ (ម២)
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. នៅថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦ បានចាត់ ឯកឧត្តម ជូ ហេង សមាជិក និងជាអគ្គនាយករង តំណាងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះធ្វើការសម្របសម្រួលនាំយកកុមារីពីររូបពីអង្គការការអភិវឌ្ឍកុមារកម្ពុជា បានមកជួបនិងស្នាក់នៅជាមួយម្តាយ ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២) បានចំនួន៤យប់៥ថ្ងៃ ដើម្បីឲ្យកូនទទួលបាននូវភាពកក់ក្តៅពីម្តាយដូចកុមារដទៃទៀត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានចុះចាក់សោប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅម២នេះផងដែរ៕








