សិស្សវិទ្យាល័យ ទួលទំពូង ចំនួន១៣០នាក់ចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់»

សិស្សវិទ្យាល័យ ទួលទំពូង ចំនួន១៣០នាក់ចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» សិស្សវិទ្យាល័យ ទួលទំពូង ចំនួន១៣០នាក់ចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់»
រាជធានីភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្ស ចំនួន១៣០នាក់ នៅសាលប្រជុំនៃវិទ្យាល័យ ទួលទំពូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង