ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាមទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាមទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាមទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៣ បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការជួយឧបត្ថម្ភនេះ គឺជាជំនួយប្រចាំខែរបស់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា៕

អត្ថបទទាក់ទង