សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន ហ្មសែត ខេត្តព្រះវិហារ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”

ព្រះវិហារ៖ សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន ហ្មសែត ខេត្តព្រះវិហារ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”ដែលរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម ជូ ហេង សមាជិក និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្ស ចំនួន៥៧នាក់ នៅសាលប្រជុំនៃវិទ្យាល័យ ហ៊ុនសែន ហ្មសែត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤៕
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕


















