ឯកឧត្តម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារ ចុះពិនិត្យដល់ទីតាំងទំនាស់ដីធ្លី
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ: កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃច័ន្ទ ១៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិកគ.ស.ម.ក. និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្ដឹង បានដឹកនាំក្រុមការងារគ.ស.ម.ក.ចុះពិនិត្យដល់ទីតាំងទំនាស់ដីធ្លីមួយកន្លែង របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិ ដូនជ្រាំ សង្កាត់ក្រចេះ ខេត្តក្រចេះ។
ក្រុមការងារគ.ស.ម.ក. បានចុះពិនិត្យមើលទីតាំងទំនាស់ និងបានធ្វើការស្រាវជ្រាវ សាកសួរព័ត៌មានឱ្យបានពិតប្រាកដ ពីសាមីបណ្តឹង និងបានសុំការបំភ្លឺពីរដ្ឋបាលខេត្តក្រចេះផងដែរ៕







