ឯកឧត្តម ស៊ិន ប៊ុនធឿន ដឹកនាំក្រុមការងារចុះស៊ើបអង្កេតករណីបណ្ដឹងរបស់អ្នកជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២

ឯកឧត្តម ស៊ិន ប៊ុនធឿន ដឹកនាំក្រុមការងារចុះស៊ើបអង្កេតករណីបណ្ដឹងរបស់អ្នកជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ឯកឧត្តម ស៊ិន ប៊ុនធឿន ដឹកនាំក្រុមការងារចុះស៊ើបអង្កេតករណីបណ្ដឹងរបស់អ្នកជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំ រោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានចាត់ ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារ ចុះធ្វើការស៊ើបអង្កេតករណី បណ្តឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២(ម២)។
បន្ទាប់ពីការចុះស៊ើបអង្កេតនៅមណ្ឌលអប់រំកែប្រែទី២ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបន្តចុះទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយបាននាំយកនូវកម្រងសៀវភៅច្បាប់សិទ្ធិមនុស្សមួយចំនួន ទៅជូនពន្ធនាគាររាជធានីភ្នំពេញ (PJ) សម្រាប់ទុកជូនជនជាប់ឃុំអាន ព្រមទាំងសិក្សាស្វែងយល់អំពីសិទ្ធិមនុស្សផងដែរ។ កម្រងសៀវភៅច្បាប់សិទ្ធិមនុស្សនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួល​បានការឧបត្ថម្ភពី​ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) សម្រាប់ធ្វើការផ្សព្វផ្សាយឱ្យមានការយល់ដឹងអំពីសិទ្ធិមនុស្ស៕

អត្ថបទទាក់ទង