លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ រាជធានីភ្នំពេញ

លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ រាជធានីភ្នំពេញ លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ រាជធានីភ្នំពេញ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក. និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្សនិងច្បាប់ » ដល់សិស្សានុសិស្ស ចំនួន៩៧នាក់ នៅសាលប្រជុំនៃវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង