សិស្សវិទ្យាល័យ មោងឫស្សី ចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» រៀបចំដោយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

មោងឬស្សី៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម អ៊ុំ ណារិន្ទ សមាជិក.គ.ស.ម.ក ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្ស ចំនួន៧៥នាក់ នៅវិទ្យាល័យ មោងឫស្សី ខេត្តបាត់ដំបងនៅរសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕ 






















