ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកោះកុង
ដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. នៅថ្ងៃសុក្រ ៤កើត ខែ ផល្គុនឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២៦ បានចាត់ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារចុះ ពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារ ខេត្តកោះកុង៕







