ឯកឧត្ដម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ
កំពង់ធំ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) ដោយឆ្លើយតបទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិក គ.ស.ម.ក. និងជាអគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្ដឹង បានចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២៤។ ក្រុមការងារបានជួបជាមួយតំណាងប្រជាពលរដ្ឋដែលជាសាមីបណ្ដឹង និងភាគីពាក់ព័ន្ធ ដើម្បីសុំការបំភ្លឺបន្ថែមលើករណីទំនាស់ដីធ្លីដែលស្ថិតនៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ៕















