តំណាងសហគមន៍ប្រជាពលរដ្ឋនៅឃុំមោង ចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» រៀបចំដោយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ខេត្តបាត់ដំបង៖ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម ឃាំង ឆាយ សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់តំណាងសហគមន៍ប្រជាពលរដ្ឋ ចំនួន១៨នាក់ នៅសាលាឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅរសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

















