ឯកឧត្តម ឃាំង ឆាយ ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយអំពី«សិទ្ធិមនុស្ស និងច្បាប់» នៅសង្កាត់ស្វាយប៉ោ

ខេត្តបាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម ឃាំង ឆាយ សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់តំណាងសហគមន៍ប្រជាពលរដ្ឋ ចំនួន២៣នាក់ នៅសាលាសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕
















