លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារបួននាក់ពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា

លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារបួននាក់ពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារបួននាក់ពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា

នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ តបតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក. និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារបួននាក់ពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា មកជួបម្តាយ ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២)។
ក្នុងឱកាសនោះក្រុមការងារក៏បានចុះត្រួតពិនិត្យស្ថានភាពការរស់នៅតាមបន្ទប់របស់ជនជាប់ឃុំ។
សូមជម្រាបផងដែរថា នេះជាលើកទី៩ ដែលក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសិទ្ធិ និងសុខទុក្ខជនជាប់ឃុំ ជាពិសេសស្ត្រី និងកូនតាមម្តាយ។

អត្ថបទទាក់ទង