ឯកឧត្តម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារគ.ស.ម.ក.ចុះពិនិត្យដល់ទីតាំង ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអង្គារ ៦ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិកគ.ស.ម.ក. និងជាអគ្គនាយករង តំណាងរបស់លោកជំទាវ អ៊ុច និពន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្ដឹង បានដឹកនាំក្រុមការងារគ.ស.ម.ក.ចុះពិនិត្យដល់ទីតាំង ករណីទំនាស់នៃការកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែករាំង និងភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ក្រុមការងារគ.ស.ម.ក. បានចុះពិនិត្យមើលទីតាំងទំនាស់ និងបានធ្វើការស្រាវជ្រាវ សាកសួរព័ត៌មានឱ្យបានពិតប្រាកដ ពីសាមីបណ្តឹង សាក្សី និងលោកមេឃុំ ជំទប់ឃុំ និងលោកស្រីមេភូមិលើករណីទំនាស់ដីធ្លីនេះ៕










