ឯកឧត្តម លឹម រតនៈ ដឹកនាំក្រុម ការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តបាត់ដំបង
នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បានចាត់ឯកឧត្តម លឹម រតនៈ សមាជិក គ.ស.ម.ក. ដឹកនាំក្រុម ការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តបាត់ដំបង។ ក្រុមការងារបានជួបជាមួយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ប្រធានពន្ធនាគារស្តីទីខេត្តបាត់ដំបង ប្រធានការិយាល័យជំនាញ និងមន្ត្រីពន្ធនា គារ ដើម្បីប្រាប់ពីគោលបំណងរបស់ក្រុមការងារ និងស្តាប់សេចក្តីរាយការណ៍ពីស្ថានភាព ការគ្រប់គ្រង ព្រមទាំងព័ត៌មាននានា ជាពិសេសស្ថានភាពនៃការរស់នៅរបស់ជនជាប់ឃុំ។ បន្ទាប់មកក្រុមការងារក៏បានពិនិត្យមើលស្ថានភាពជាក់ស្តែងតាមបន្ទប់ឃុំនីមួយៗ។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបាននាំយកថ្នាំពេទ្យចំនួន១៣មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ទុកជូនពន្ធនាគារសម្រាប់ប្រើប្រាស់ផងដែរ៕