ឯកឧត្តម បាន ថេរ៉ូ ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”
នៅព្រឹកថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម បាន ថេរ៉ូ សមាជិក និងជាអគ្គនាយរងនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស តំណាង លោកជំទាវ ឆាំ ម៉ារី អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារគ.ស.ម.ក. ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”
ដល់សហគមន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការស្វាគមន៍យ៉ាងកក់ក្តៅពីលោកចៅសង្កាត់ ចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលញ៉ាំងឲ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕




















