ឯកឧត្តម លឹម រតនៈ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តប៉ៃលិន
នៅថ្ងៃព្រហស្បតិ៍ ២ រោច ខែ ចេត្រ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ខមន្រ្តី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារដឹកនាំដោយ ឯកឧត្តម លឹម រតនៈ សមាជិក គ.ស.ម.ក. ចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តប៉ៃលិន។
ក្រុមការងារគ.ស.ម.ក.បានជួបជាមួយ ឧត្តមអគ្គានុរក្សលេខ៣ ប្រធានស្តីទីពន្ធនាគារខេត្តប៉ៃលិន និងប្រធានការិយាល័យជំនាញ ដោយ បានប្រាប់ពីគោលបំណងរបស់ក្រុមការងារ និងស្តាប់សេចក្តីរាយការណ៍ពីស្ថានភាព ការគ្រប់គ្រង ព្រមទាំងព័ត៌មាននានា ជាពិសេសការស្នាក់នៅរបស់ជនជាប់ឃុំ បន្ទាប់មកក្រុមការងារក៏បានដើរពិនិត្យមើល តាមបន្ទប់ឃុំនីមួយៗ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបាននាំយកថ្នាំពេទ្យចំនួន១៣មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ទុកជូនពន្ធនាគារសម្រាប់ប្រើប្រាស់ផងដែរ៕








