ឯកឧត្តម ឃាំង ឆាយ បានដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”
នៅរសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឃាំង ឆាយ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់” ក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់ប្អូនៗជាសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕















