ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះស៊ើបអង្កេតបណ្តឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះស៊ើបអង្កេតបណ្តឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះស៊ើបអង្កេតបណ្តឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារ គ.ស.ម.ក. និងមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក. ចុះធ្វើការស៊ើបអង្កេតករណីបណ្តឹងរបស់ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១(ម១) និងមណ្ឌលអប់រំកែប្រែទី២(ម២)។ ជនជាប់ឃុំបានដាក់ពាក្យបណ្ដឹងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រអប់បណ្ដឹងរបស់ គ.ស.ម.ក. ដែលមានទីតាំងស្ថិតនៅ ម១ និងម២៕

អត្ថបទទាក់ទង