ឯកឧត្តម ស៊ិន ប៊ុនធឿន ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលឱកាសខ្ញុំ

ឯកឧត្តម ស៊ិន ប៊ុនធឿន ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ឯកឧត្តម ស៊ិន ប៊ុនធឿន ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលឱកាសខ្ញុំ

នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដែលមានទីតាំងស្ថិតនៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះក្រុមការងារបានជួបប្រជុំជាមួយលោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីជម្រាបពីគោលបំណងរបស់ក្រុមការងារ និងស្តាប់នូវរបាយការណ៍សង្ខេបស្តីពីការគ្រប់គ្រងមជ្ឈមណ្ឌល។ បន្ទាប់មកក្រុមការងារក៏បានចុះពិនិត្យស្ថានភាពតាមបន្ទប់ស្នាក់នៅនីមួយៗរបស់ជនរងគ្រោះ និងបរិវេណក្នុងមជ្ឈមណ្ឌល។
ក្រុមការងារទទួលបានការស្វាគមន៍ និងសហការល្អពីលោកស្រីប្រធាន និងសហការី ដែលធ្វើឲ្យបេសកកម្មនេះទទួលបានជោគជ័យ៕

អត្ថបទទាក់ទង