ប្រជាពលរដ្ឋនៅសង្កាត់ស្វាយប៉ាក​ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ប្រជាពលរដ្ឋនៅសង្កាត់ស្វាយប៉ាក​ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រជាពលរដ្ឋនៅសង្កាត់ស្វាយប៉ាក​ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំង​ឯកឧត្តម ​វ៉ាន់ ច័ន្ទតារា សមាជិក​ គ.ស.ម.ក. ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី “សិទ្ធិមនុស្ស និងច្បាប់” ដល់ប្រជាពលរដ្ឋចំនួន៤៣នាក់ ស្រីចំនួន១៦នាក់​ នៅសង្កាត់ស្វាយប៉ាក ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃពុធ ១៣កើត​ ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ដែលត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានកិច្ចសហការស្វាគមន៍យ៉ាងល្អពីសំណាក់​ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សា លោក​ លោកស្រីជាប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង