លោកជំទាវ ឡុង សូនីតា អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ AICHR-SEANF នៅបាងកក
តបទៅនឹងការអញ្ជើញរបស់តំណាងថៃប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា-AICHR) ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំអាយឆា បានចាត់តាំង លោកជំទាវ ឡុង សូនីតា អនុប្រធានគ.ស.ម.ក. និងជាតំណាងរងកម្ពុជាប្រចាំអាយឆា ដឹកនាំក្រុមការងារគ.ស.ម.ក. ដើម្បីចូលរួម “សិក្ខាសាលាថ្នាក់តំបន់ AICHR-SEANF៖ ការចែករំលែកការអនុវត្តល្អ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ពលករទេសន្តប្រវេសន៍ ក្នុងធុរកិច្ចនិងសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន” ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ៕