លោកជំទាវ ឡុង សូនីតា បានអញ្ជើញចូលរួមសន្និសីទថ្នាក់តំបន់សម្រាប់ការលើកកម្ពស់សង្គមប្រកបដោយសន្តិភាព និងបរិយាបន្នក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ

នៅថ្ងៃពុធ៨រោច និងថ្ងៃព្រហស្បតិ៍៩ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២០៥៦៧ ត្រូវ ថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងរងកម្ពុជាប្រចាំ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ក្នុងនាមអាយឆា បានអញ្ជើញចូលរួមសន្និសីទថ្នាក់តំបន់សម្រាប់ការលើកកម្ពស់សង្គមប្រកបដោយសន្តិភាព និងបរិយាបន្នក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ។
សន្និសីទនេះរៀបចំដោយ UN Women Asia-Pacific ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងន័រវេស។ សន្និសីទនេះមានគោលបំណងពិភាក្សាអំពីបទពិសោធន៍ និងកំណត់ការអនុវត្តល្អៗ ក្នុងការលើកកម្ពស់ស្ត្រី សន្តិភាព និងរបៀបវារៈសន្តិសុខ។




