លោកជំទាវ ឡុង សូនីតា ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានអាយឆា-កម្ពុជា
នៅព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ឡុង សូនីតា សមាជិក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងរងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា - AICHR) បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានអាយឆា-កម្ពុជា នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
កិច្ចប្រជុំបានពិនិត្យមើលនូវវឌ្ឍនភាពការងាររបស់អាយឆា និងបានពិភាក្សាអំពីការងារបន្តមានដូចជា:
១-ការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំអាយឆាលើកទី៣៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ
២-ពិភាក្សាពីផែនការដើម្បីអនុវត្តនូវកម្មវិធីសកម្មភាពអាទិភាពរបស់អាយឆា-កម្ពុជានៅក្នុងឆ្នាំ២០២៣នេះ ដែលមានសកម្មភាពអាទិភាព ចំនួន២គម្រោង
៣-ប្រមូលគំនិតផ្ដួចផ្ដើមដើម្បីស្នើឡើងនូវកម្មវិធីសកម្មភាពអាទិភាពរបស់អាយឆា-កម្ពុជា សម្រាប់ឆ្នាំ២០២៤។