លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា បណ្តឹងពាក់ព័ន្ធការរើសអើងអ្នកផ្ទុកមេរោគអេដស៍ នឹងត្រូវលើកយកមកត្រួតពិនិត្យឡើងវិញ ដើម្បីធ្វើការវិភាគទៅលើអង្គហេតុនិងបទចោទ ខណៈដែលបណ្តឹងមួយចំនួន ត្រូវបានដាក់នៅក្នុងកម្មវត្ថុមានភាពខុសគ្នា ពីច្បាប់កំណត់។ ថ្លែងក្នុងពិធីពិគ្រោះយោលបល់លើពង្រាង ឯកសារជំនួយសា្មរតីស្តីពីកិច្ចការពារសិទ្ធិ របស់អ្នករស់នៅជាមួយមេរោគអេដស៏ និងក្រុមប្រឈមមុខខ្ពស់ នៅកន្លែងផ្តល់សេវាថែទាំសុខភាព នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក...